Aeon Logo
កាតសន្សំពិន្ទុ AEON 💳

កាតសន្សំពិន្ទុ AEON 💳

កម្មវិធីប័ណ្ណសន្សំពិន្ទុអ៊ីអន

ប័ណ្ណសន្សំពិន្ទុអីអន (តទៅនេះហៅថា “ប័ណ្ណសន្សំពិន្ទុ”) គឺជាកម្មវិធីភក្ដីភាពរបស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) (តទៅនេះហៅថា “អ៊ីអន”) ដែលត្រូវបានគ្រប់គ្រងមួយផ្នែកដោយក្រុមហ៊ុនធនាគារឯកទេស អ៊ីអន (ខេមបូឌា)ភីអិលស៊ី (តទៅនេះហៅថា”អ៊ីអន អេសភីប៊ី”)​ ។

លក្ខខណ្ឌ និងប្រការ

តាមរយៈការប្រើប្រាស់ប័ណ្ណសន្សំពិន្ទុ លោកអ្នកយល់ព្រមគោរពតាមលក្ខខណ្ឌ និងប្រការដូចខាងក្រោម៖

១. សមាជិកភាព

ក. លោកអ្នកត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដើម្បីមានសិទ្ធិដាក់ពាក្យស្នើសុំប័ណ្ណសន្សំពិន្ទុ។

ខ. លោកអ្នកអាចស្នើសុំប័ណ្ណសន្សំពិន្ទុនៅទីតាំងអ៊ីអនណាមួយក៏បាន ដោយគ្រាន់តែបំពេញបែបបទស្នើសុំប័ណ្ណសន្សំពិន្ទុ និងបង្ហាញអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនតាមការស្នើសុំ។

គ. លោកអ្នកមានសិទ្ធិស្នើសុំប័ណ្ណសន្សំពិន្ទុតែមួយប៉ុណ្ណោះ ហើយពិន្ទុដែលបានសន្សំទាំងអស់តាមរយៈការប្រើប្រាស់ប័ណ្ណសន្សំពិន្ទុនេះ គឺមិនអាចផ្ទេរឱ្យអ្នកផ្សេងមិនអាចបង្វិលសងវិញមិនអាចលក់ដូរ និងអាចប្រើប្រាស់បានតែបុគ្គលមានឈ្មោះ ឬបានចុះឈ្មោះជាសមាជិកប័ណ្ណសន្សំពិន្ទុនេះប៉ុណ្ណោះ។

ឃ. ប័ណ្ណសន្សំពិន្ទុមានសុពលភាព លុះត្រាតែលោកអ្នកចុះហត្ថលេខាលើផ្នែកខាងក្រោយនប័ណ្ណសន្សំពិន្ទុ។

ង. ពាក្យស្នើសុំប័ណ្ណសន្សំពិន្ទុមានតម្លៃពីរ (២) ដុល្លារអាមេរិក។

ច. ប័ណ្ណសន្សំពិន្ទុអាចធ្វើថ្មីឡើងវិញជារៀងរាល់ពីរឆ្នាំម្តង ហើយត្រូវបង់ថ្លៃមួយ (១) ដុល្លារអាមេរិកសម្រាប់ការធ្វើប័ណ្ណថ្មី។

ឆ. ក្នុងករណីដែលសមាជិកភាពអស់សុពលភាព អ៊ីអន រក្សាសិទ្ធិដកហូតពិន្ទុដែលបានសន្សំ។ ក្នុងករណីប័ណ្ណសន្សំពិន្ទុ ត្រូវបាត់បង់ ចោរលួច ខូចខាត ឬ លែងដំណើរការ ម្ចាស់ប័ណ្ណត្រូវបង់ថ្លៃមួយ (១) ដុល្លារអាមេរិក សម្រាប់ការចេញប័ណ្ណថ្មី។

ឈ. សមាជិកភាពមានរយៈពេល ២ឆ្នាំ រាប់ចាប់ពីខែនៃការដាក់ពាក្យស្នើសុំ។ ឧទាហរណ៍ កាលបរិច្ឆេទស្នើសុំនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៤ នឹងមានសុពលភាពដល់ថ្ងៃទី ៣១ខែកក្កដា ឆ្នាំ២០១៦។

២. ការប្រើប្រាស់ប័ណ្ណសន្សំពិន្ទុ

ក. លោកអ្នកត្រូវបង្ហាញប័ណ្ណសន្សំពិន្ទុរបស់លោកអ្នកទៅបេឡាករ នៅទីតាំងអ៊ីអនណាមួយក៏បាន មុនពេលស្ទើនទំនិញនីមួយៗ ដែលលោកអ្នកទិញ ដើម្បីសន្សំពិន្ទុ ឬ ប្តូរយកពិន្ទុលើ

ប័ណ្ណសន្សំពិន្ទុ។

ខ. មានតែម្ចាស់ប័ណ្ណ ឬ បុគ្គលដែលមានឈ្មោះ ឬ បានចុះឈ្មោះស្នើសុំប័ណ្ណសន្សំពិន្ទុប៉ុណ្ណោះដែលមានសិទ្ធិប្ដូរយកពិន្ទុលើប័ណ្ណសន្សំពិន្ទុ។

គ. ក្នុងនាមជាម្ចាស់ប័ណ្ណសន្សំពិន្ទុ លោកអ្នកតម្រូវឱ្យបង្ហាញប័ណ្ណសន្សំពិន្ទុរបស់លោកអ្នកដើម្បីប្ដូរយកពិន្ទុសម្រាប់ការទិញទំនិញនៅទីតាំងអ៊ីអនណាមួយ។

ឃ. អ៊ីអន មានឆន្ទានុសិទ្ធិផ្តាច់មុខក្នុងការបដិសេធលើការស្នើប្ដូរយកពិន្ទុរបស់លោកអ្នក ក្នុងករណីដែល អ៊ីអន សង្ស័យថាមានការក្លែងបន្លំពាក់ព័ន្ធនឹងគណនីប័ណ្ណសន្សំពិន្ទុរបស់លោកអ្នក។

ង. អ៊ីអន រក្សាសិទ្ធិក្នុងការលុប បន្ថែម ឬ កែប្រែលក្ខខណ្ឌ និងប្រការ (តទៅនេះហៅថា-លក្ខខណ្ឌ និងប្រការ”) នៃប័ណ្ណសន្សំពិន្ទុ ដោយគ្មានការជូនដំណឹងជាមុន។ លក្ខខណ្ឌ និងប្រការថ្មី ឬ ដែលបានកែប្រែទាំងឡាយ នឹងត្រូវជំនួសលក្ខខណ្ឌ និងប្រការពីមុនទាំងអស់។

៣. ពិន្ទុ

ក. ១ពិន្ទុបានទទួលសម្រាប់ការទិញអស់ចាប់ពី ១០ដុល្លារអាមេរិក ពិន្ទុនឹងកើនឡើងបន្តបន្ទាប់រាល់ការទិញក្នុងមួយថ្ងៃ។

ខ. ពិន្ទុកើននឹងមានសុពលភាពនៅថ្ងៃបន្ទាប់។

គ. ពិន្ទុដែលកើនរាល់ខែ នឹងអស់សុពលភាពក្នុងរយៈពេល ២ឆ្នាំឧទាហរណ៍ ពិន្ទុរាល់ការទិញក្នុងខែកក្កដា ឆ្នាំ២០១៤ នឹងមានសុពលភាពរហូតដល់ចុងខែកក្កដា ឆ្នាំ២០១៦។

ឃ. ពិន្ទុដែលសន្សំបាន មិនអាចធ្វើការផ្តោះប្តូរ ឬ ប្ដូរជាសាច់ប្រាក់ ឬផលិតផលអ្វីទាំងអស់ លុះត្រាតែមានចែងក្នុងកម្មវិធីប័ណ្ណសន្សំពិន្ទុ (ប្រសិនបើមាន)។

ង. ពិន្ទុលើប័ណ្ណសន្សំពិន្ទុនេះ នឹងអស់សុពលភាព ក្នុងករណីដែលប័ណ្ណសន្សំពិន្ទុដល់ថ្ងៃផុតកំណត់ ហើយមិនបានធ្វើប័ណ្ណសារជាថ្មី។

ច. អ៊ីអន មានសិទ្ធិកែប្រែពិន្ទុលើប័ណ្ណសន្សំពិន្ទុនៅគ្រប់ពេលវេលាទាំងអស់ ប្រសិនបើផលិតផលឬទំនិញដែលបានទិញនៅទីតាំងអ៊ីអនណាមួយ ត្រូវបានបញ្ជូនត្រឡប់ដោយសារហេតុផលណាមួយ ហើយមានការសងថ្លៃទំនិញទាំងស្រុង ឬមួយផ្នែក។ ការណ៍នេះក៏ត្រូវអនុវត្តផងដែរ ចំពោះការប្តូរទំនិញ លុះត្រាតែការផ្លាស់ប្តូរធ្វើឡើងចំពោះផលិតផលដែលមានតម្លៃស្មើគ្នា។ អ៊ីអនរក្សាសិទ្ធិបដិសេធចំពោះការបញ្ជូនទំនិញត្រឡប់ ឬការសងប្រាក់ ប្រសិនបើ

លោកអ្នកមិនអាចបង្ហាញប័ណ្ណសន្សំពិន្ទុតាមការស្នើសុំទេនោះ។

ឆ. ពិន្ទុដែលទទួលបាន និង/ឬ ពិន្ទុដែលប្តូរបានពីការទិញទំនិញអាចធ្វើការកែប្រែ និង/ឬលុបចោល ប្រសិនបើ អីអន កំណត់ថា ពិន្ទុទាំងនោះ ទទួលបាន និង/ឬ ប្ដូរបាន ដោយមិនស្របតាមលក្ខខណ្ឌ និងប្រការដូចមានចែង និង/ឬ ដោយសារកំហុសប្រព័ន្ធ។ ដើម្បីជៀសវាងមន្ទិលសង្ស័យ រាល់ការណែនាំ ឬ សកម្មភាពរបស់និយោជិកអីអន និង/ឬ​ អ៊ីអន អេសភីប៊ី ដែលផ្ទុយពីលក្ខខណ្ឌ និងប្រការទាំងនេះ នឹងមិនមានប្រសិទ្ធភាពលើការកែប្រែលក្ខខណ្ឌ និងប្រការដែលមានចែងទាំងនេះឡើយ។

ជ. អ៊ីអន មិនមានកាតព្វកិច្ចក្នុងការផ្តល់ពិន្ទុលើប័ណ្ណសន្សំពិន្ទុសម្រាប់ហេតុផលណាមួយ ក្រៅតែអំពីធ្វើការកំណត់ប្រតិបត្តិការប៉ុណ្ណោះ។

ឈ. ការទិញទំនិញដែល អ៊ីអន បានជ្រើសរើស នឹងមិនទទួលបានពិន្ទុឡើយ។

៤. ការបាត់បង់ ចោរលួច ការខូចខាត

ក. អ៊ីអន មិនត្រូវទទួលខុសត្រូវលើការបាត់បង់ ឬ ការខូចខាតទាំងឡាយ របស់លោកអ្នកដោយសារការបាត់បង់ ឬ ត្រូវចោរលួចប័ណ្ណសន្សំប្រាក់ឡើយ។

ខ. លោកអ្នកត្រូវជូនដំណឹងទៅអ៊ីអន ជាបន្ទាន់នៅពេលដែលប័ណ្ណសន្សំពិន្ទុរបស់លោកអ្នកបានបាត់ ឬត្រូវបានគេលួច ដោយជូនដំណឹងទៅផ្នែកសេវាបម្រើអតិថិជននៅក្រុមហ៊ុនអ៊ីអន។ អ៊ីអន នឹងផ្អាកប័ណ្ណសន្សំពិន្ទុ អ៊ីអន របស់លោកអ្នកពីដំណើរការទទួលពិន្ទុ ឬ ការប្ដូរយករង្វាន់ (ប្រសិនបើមាន)។

គ. ក្នុងករណីបាត់បង់ ចោរលួច មានការខ្លែងបន្លំ ខូចខាត ឬកាតមិនដំណើរការ ឬការប្រើប្រាស់ប័ណ្ណសន្សំពិន្ទុរបស់លោកអ្នកដោយឥតមានការអនុញ្ញាត អ៊ីអន អាចប្រើប្រាស់សិទ្ធិផ្តាច់មុខរបស់ខ្លួនក្នុងការប្តូរប័ណ្ណសន្សំពិន្ទុរបស់លោកអ្នក (ប្រសិនជាអាចធ្វើទៅបាន) និងផ្ទេរពិន្ទុទាំងអស់ ដែលប្រមូលបាន (ប្រសិនជាមាន) ទៅក្នុងប័ណ្ណជំនួសនោះ។ អ៊ីអន អាចប្រើប្រាស់សិទ្ធិផ្តាច់មុខរបស់ខ្លួនក្នុងការមិនប្តូរប័ណ្ណសន្សំពិន្ទុជូនលោកអ្នកដោយសារមូលហេតុដែលបណ្តាលមកពីការបំពានដោយបំណងរបស់លោកអ្នកទៅលើលក្ខន្តិកៈទាំងនេះ ឬប្រសិនបើមានការសង្ស័យថា លោកអ្នកចូលរួម ឬបានចូលរួមក្នុងសកម្មភាពក្លែងបន្លំ ឬសកម្មភាពខុសច្បាប់ដទៃទៀត។

ឃ. ប្រសិនបើលោកអ្នករកឃើញប័ណ្ណសន្សំពិន្ទុដែលលោកអ្នកបានរាយការណ៍ថា បានបាត់ ឬត្រូវចោរលួច ប័ណ្ណសន្សំពិន្ទុនោះនឹងអស់សុពលភាពបន្ទាប់ពីពេលដែលលោកអ្នកចេញកាតថ្មី។

៥. ការការពារទិន្នន័យ និងគោលការណ៍សិទ្ធិឯកជន

ក. នៅពេលដាក់ពាក្យសុំប័ណ្ណសន្សំពិន្ទុ លោកអ្នកត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន រួមមានឈ្មោះពេញរបស់លោកអ្នក ដូចមាននៅក្នុងប័ណ្ណសម្គាល់ខ្លួន លិខិតឆ្លងដែន ឬឯកសារសម្គាល់ខ្លួនដទៃទៀតរបស់លោកអ្នក អាសយដ្ឋាន និងលេខទំនាក់ទំនងពិស្ដារ។ ព័ត៌មានទាំងនេះត្រូវបានរក្សាទុកប្រកបដោយសុវត្ថិភាពដោយ អ៊ីអន និង អ៊ីអន អេសភីប៊ី ។

ខ. អ៊ីអន និង អ៊ីអន អេសភីប៊ី ប្តេជ្ញាក្នុងការរក្សាសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកហើយអ៊ីអន និង អ៊ីអន អេសភីប៊ីនឹងចាត់វិធានការដែលសមហេតុផល និងចាំបាច់ទាំងអស់ដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក នឹងត្រូវការពារពីការចូលមើលដោយគ្មានការអនុញ្ញាតការបាត់បង់ ការបញ្ចេញ ឬការបំផ្លាញ។

គ. អ៊ីអន និង អ៊ីអន អេសភីប៊ី មានសិទិ្ធដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក និងបញ្ចេញព័ត៌មានដូចគ្នាទៅឱ្យក្រុមហ៊ុនពាក់ព័ន្ធ និង/ឬក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលស្ថិតនៅក្នុង អ៊ីអនគ្រុប ដៃគូពាណិជ្ជកម្ម ឬសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ន និងអនាគតរបស់ អ៊ីអននិង/ឬភាគីទីបីដែលអីអនអាចចាត់ទុកថាចាំបាច់តាមការសម្រេចទាំងស្រុងរបស់ខ្លួន សម្រាប់គោលបំណងធ្វើម៉ាឃីតធីង និងផ្សព្វផ្សាយផលិតផល និងសេវាកម្ម ។

៦. លក្ខន្តិកៈទូទៅ

ក. ប័ណ្ណសន្សំពិន្ទុនៅតែជាកម្មសិទ្ធិរបស់ អ៊ីអន គ្រប់កាលៈទេសៈទាំងអស់។

ខ. អ៊ីអន អាចបញ្ចប់កម្មវិធីប័ណ្ណសន្សំពិន្ទុ តាមឆន្ទានុសិទ្ធិរបស់ខ្លួនគ្រប់ពេលទាំងអស់ តាមរយៈការជូនដំណឹងជាមុនអំពីការបញ្ចប់នោះ។

គ. អ៊ីអន (រួមមានអ្នកស្នង មន្ត្រីដែលបានចាត់តាំង មន្ត្រី នាយក ម្ចាស់ភាគហ៊ុន ភ្នាក់ងារសាខា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) ហើយ អ៊ីអន ដែលចូលរួមមិនទទួលខុសត្រូវចំពោះលោកអ្នក ឬភាគីទីបីណាមួយ ដែលទទួលបានការអនុញ្ញាតពី ឬតាមរយៈលោកអ្នកចំពោះការបាត់បង់ ចំណាយ សកម្មភាព បណ្ដឹង ការអះអាង និងការទាមទារទាំងឡាយ ទោះបីជាដោយផ្ទាល់ ដោយប្រយោល ពិសេស ឬសំខាន់ អំពីការខាតបង់អាជីវកម្ម ប្រាក់ចំណេញឬអំពីអ្វីមួយ ដែលលោកអ្នក ឬបុគ្គលណាម្នាក់បានរងគ្រោះដោយសារ ការខាតបង់ ការខូចខាត ឬការរងរបួសដែលបណ្តាលមកពី ឬទទួលរងគ្រោះដោយបុគ្គលណាម្នាក់ ដោយសារការប្រើប្រាស់ប័ណ្ណសន្សំពិន្ទុនេះ។

ឃ. អ៊ីអន មិនទទួលខុសត្រូវក្នុងករណីដែលក្រុមហ៊ុន អ៊ីអន ណាមួយដែលបានចូលរួមបដិសេធមិនទទួលយកប័ណ្ណសន្សំពិន្ទុ ទោះបីដោយសារមូលហេតុអ្វីក៏ដោយ។

ង. វិវាទទាក់ទងនឹងពិន្ទុ និងសេវាកម្មប័ណ្ណសន្សំពិន្ទុ ត្រូវតែបញ្ជូនទៅ អ៊ីអន ក្នុងអំឡុងពេល(៧) ថ្ងៃក្រោយកើតមានវិវាទ។

ច. លក្ខខណ្ឌនានាត្រូវបានគ្រប់គ្រង និងត្រូវបកស្រាយស្របតាមច្បាប់របស់ប្រទេសកម្ពុជា។លោកអ្នកយល់ព្រមគោរពតាមយុត្តាធិការទាំងស្រុងរបស់តុលាការនៅក្នុងប្រទេសកម្ពុជា។

ឆ. ប្រសិនបើមានបទប្បញ្ញត្តិណាមួយ ដែលមាននៅទីនេះ មិនមានសុពលភាព មិនស្របច្បាប់ឬមិនអាចចូលជាធរមានបាន នៅក្រោមច្បាប់ជាធរមានណាមួយ ភាពស្របច្បាប់ និងការអនុវត្តបទប្បញ្ញត្តិដទៃទៀតមិនត្រូវរងការប៉ះពាល់ឡើយ។

ជ.​ អ៊ីអន មានសិទ្ធិចុងក្រោយក្នុងការបកស្រាយលក្ខខណ្ឌទាំងនេះ និងសំណួរ ឬវិវាទទាំងឡាយទាក់ទងនឹងប័ណ្ណសន្សំពិន្ទុនេះ។

ឈ. អ៊ីអន មិនទទួលខុសត្រូវចំពោះកំហុសបច្ចេកទេសនៃប្រព័ន្ធប័ណ្ណសន្សំពិន្ទុ ដែលធ្វើឱ្យមានការមិនទទួលយកប័ណ្ណសន្សំពិន្ទុពីក្រុមហ៊ុនដែលចូលរួមជាមួយ អ៊ីអន ឡើយ។

ដ. អ៊ីអន រក្សាសិទ្ធិធ្វើវិសោធនកម្មលក្ខខណ្ឌទាំងនេះពីពេលមួយទៅពេលមួយ។ សេចក្តីជូនដំណឹងដែលសមហេតុផល ត្រូវបានជូនដំណឹងតាមរយៈគេហទំព័ររបស់អីអន។ សូមសម្គាល់ថាការបន្តប្រើប្រាស់ប័ណ្ណសន្សំពិន្ទុរបស់លោកអ្នក បន្ទាប់ពីការធ្វើវិសោធនកម្មលក្ខខណ្ឌទាំងនេះ ត្រូវបានចាត់ទុកថា អ្នកទទួលយកការធ្វើវិសោធនកម្មនេះដោយឥតល័ក្ខខ័ណ្ឌ។

ឋ. អ៊ីអន មិនត្រូវទទួលខុសត្រូវចំពោះការបាត់បង់ ឬបញ្ហាណាមួយដែលអ្នកបានជួបប្រទះដោយសារតែការធ្វើវិសោធនកម្មលើលក្ខខណ្ឌទាំងនេះឡើយ។

កាតសន្សំពិន្ទុ AEON 💳 | AEON Online